អ្នកឧបត្ថម្ភ
វីឌីអូ
ចូលទៅកាន់អ៊ីម៉េល
គោលបំណងរបស់គម្រោងគឺដើម្បីបង្កើតនិងពិសោធន៏លើប្រព័ន្ធជីវសុវត្ថភាពកំរិតមូលដ្ឋាននៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមជាអាទិភាព ដើម្បីជម្រុញផលិតភាពសត្វ។
គោលបំណងទី១: ជម្រុញការគ្រប់គ្រងនិងចាត់ចែងការបង្ការការពារជំងឺសំខាន់ៗចំពោះគោ,ក្របី,ជ្រូកនិងបក្សី  ដោយបង្កើតឡើងនិងអនុវត្តន៏នូវការធ្វើអន្តរាគមន៏សុវត្ថភាពដែលសមស្រប
 សកម្មភាពទី១.១  រៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោងជាមួយអ្នកពាក់ព័ន្ធក្នុងខេត្តទាំង៤នៃគម្រោង
ដើម្បីបង្ហាញពីគោលបំណងរបស់គម្រោងនិងជ្រើសរើសទីតាំង(ភូមិ)ឲ្យបានត្រឹមត្រូវ
 សកម្មភាពទី១.២  សិក្សានិងពិនិត្យឯកសារស្តីពីជំងឺសត្វសំខាន់ៗដែលបានស្គាល់ (ដោយរួមទាំង
កំណត់និងទំនាក់ទំនងជាមួយអាជ្ញាធរសុខភាពមនុស្សមានសមត្ថកិច្ចដែលមាន
ជំនាញផ្នែកជំងឺសូណូស) ដែលប៉ះពាល់ដល់ការចិញ្ចឹមសត្វដើម្បីបង្កើតកម្មវិធី
ជីវសុវត្ថភាពកំរិតមូលដ្ឋានមានលក្ខណៈពិសេសសម្រាប់កន្លែងនីមួយៗ
 
 សកម្មភាពទី១.៣  ធ្វើការអង្កេតវាយតម្លៃលើការយល់ដឹង ជំហរ និងការអនុវត្ត (KAP survey)របស់
កសិករដើម្បីរៀបចំការអនុវត្តនូវស្ថានភាពជំងឺ វិធានជីវសុវត្ថភាពបច្ចុប្បន្ន នៅ
តាមបណ្តាខេត្តនីមួយៗ
 
 សកម្មភាព១.៤  ធ្វើការពង្រីកនូវបណ្តាវិធានការអន្តរាគមន៏ ដែលបានអនុវត្តន៏ក្នុងគម្រោង
AH/2005/086 and AH/2006/159 និងអន្តរាគមន៏ "សុខភាបតែមួយ" ដូចចែងក្នុង
សកម្មភាព១.២​នៅក្នុងទីតាំងនៃគម្រោងថ្មីនិងពង្រីកក្នុងគម្រោងបច្ចុប្បន្ន និងជា
មួយគ្នានេះដែរធ្វើការកំណត់អនុវត្តន៏ និងធ្វើការសាកល្បងនូវបណ្តាវិធានការ
គ្រប់គ្រងហានិភ័យជំងឺសត្វ ដូចជាភាពចាំបាច់នៃចត្តាឡីស័ក ការធ្វើរោងចិញ្ចឹម
សត្វ/ធ្វើរបង ការដុតកម្ទេចសាកសពសត្វនិង គ្រប់គ្រងកាកសំណល់សត្វ ដើម្បី
ជម្រុញសុខភាពសត្វ និងជីវសុវត្ថភាពនៅតាមភូមិ
 
 សកម្មភាព១.៥  បង្កើតគេហទំព័ររបស់គម្រោង ដើម្បីផ្តល់និងចែករំលែកព័ត៌មានរបស់គម្រោងដល់
បណ្តាអ្នកពាក់ព័ន្ធ។