អ្នកឧបត្ថម្ភ
វីឌីអូ
ចូលទៅកាន់អ៊ីម៉េល
កម្មវិធីបណ្តុះបណ្តាលកសិករ
កម្មវិធីសម្រាប់បណ្តុះបណ្តាលកសិករអំពីសុខភាព និងការចិញ្ចឹមសត្វមានប្រាំផ្នែកធំៗដែលរួមមានៈ
១/ វិធានការការពារ សំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺសត្វ ២/ ជំងឺឆ្លង គោ-ក្របី ៣/ ជំងឺប៉ារ៉ាស៊ីត គោ-ក្របី 
៤/ ការគ្រប់គ្រង និង បច្ចេកទេស ដាំដំណាំចំណីសត្វ និង ៥/ ការចិញ្ចឹម ការជ្រើសរើសពូជ និងការបន្តពូជ ។
ផ្នែកនិមួយៗមានលំអិតដូចខាងក្រោមៈ
វិធានការការពារសំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺសត្វ
 1. ការអនុវត្តន៏ល្អប្រសើរលើការងារចិញ្ចឹមសត្វ
 2. ចំណីសត្វ 
 3. ការចាក់វ៉ាក់សាំង
 4. ជីវសុវត្ថិភាព
ជំងឺឆ្លង គោ-ក្របី
    ១- ជំងឺសាទឹក
    ២- ជំងឺអុតក្តាម
    ៣- ជំងឺបូសខ្យល់
ជំងឺប៉ារ៉ាស៊ីត គោ-ក្របី
    ១- ជំងឺបង្កដោយព្រូនហ្វាស្យូឡា
    ២- ជំងឺបង្កដោយព្រូនតុកសូការ៉ា
    ៣- ជំងឺបង្កដោយព្រូនប៉ារ៉ាមហ្វីសតូម
    ៤- ជំងឺប៉ារ៉ាស៊ីតខាងក្រៅ 
            ក- ចៃ-តុកែ
            ខ- រុយ
ការគ្រប់គ្រង និង បច្ចេកទេសដាំដំណាំចំណីសត្វ
     ១-សារៈសំខាន់នៃដំណាំចំណីសត្វ
    ២-ការជ្រើសរើសទីកន្លែង សំរាប់ដាំដំណាំចំណីសត្វ 
    ៣-ការរៀបចំដី
    ៤-ការរៀបចំពូជ
    ៥-បច្ចេកទេសដាំដំណាំចំណីសត្វ
    ៦-ការគ្រប់គ្រងដំណាំចំណីសត្វ
        ក/  ដី និងជីជាតិដី
        ខ/  ការកំចាត់ស្មៅចង្រៃ
        គ/  ការស្រោចស្រព
        ឃ/ ការគ្រប់គ្រងលើការប្រមូលផលដំណាំចំណីសត្វ        
ការចិញ្ចឹម, ការជ្រើសរើសពូជ និងការបន្តពូជ
 1. ការចិញ្ចឹម គោ ក្របី       
 2. ចំណី និងការចាត់ចែងផ្តល់ចំណី
 3. ជ្រើសរើសពូជ និងការបន្តពូជ   
 4. ការបន្តពូជ
  ការបណ្តុះបណ្តាលមានរយៈពេល១៦ថ្ងៃ បែងចែកជា៤ម៉ូឌុល ដែលម៉ូឌុលនិមួយៗបង្រៀនរយៈពេល៤ ថ្ងៃ ។
ម៉ូឌុល ១ (៤ ថ្ងៃ)
វិធានការការពារសំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺសត្វ
 • ការអនុវត្តន៏ល្អប្រសើរលើការងារចិញ្ចឹមសត្វ
 • ការចាក់វ៉ាក់សាំង                                                                                                                                                                                                                                                       ជំងឺឆ្លង គោ-ក្របី
 •  ជំងឺអុតក្តាម
 • ជំងឺសាទឹក
ជំងឺប៉ារ៉ាស៊ីត គោ-ក្របី
 • ជំងឺបង្កដោយព្រូនហ្វាស្យូឡា
 • ជំងឺបង្កដោយព្រូនប៉ារ៉ាមហ្វីសតូម
 • ការគ្រប់គ្រង និង បច្ចេកទេសដាំដំណាំចំណីសត្វ
សារៈសំខាន់នៃដំណាំចំណីសត្វ
ការគ្រប់គ្រងដំណាំចំណីសត្វ
        ក/  ដី និងជីជាតិដី
        ខ/  ការកំចាត់ស្មៅចង្រៃ
        គ/  ការស្រោចស្រព
        ឃ/ ការគ្រប់គ្រងលើការប្រមូលផលដំណាំចំណីសត្វ        
ម៉ូឌុល ២ (៤ ថ្ងៃ)
        វិធានការការពារសំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺសត្វ
 • ចំណីសត្វ 
 • ជីវសុវត្ថិភាព

ជំងឺឆ្លង គោ-ក្របី
 • ជំងឺអុតក្តាម
 • ជំងឺបូសខ្យល់
ជំងឺប៉ារ៉ាស៊ីត គោ-ក្របី 
 • ជំងឺបង្កដោយព្រូនប៉ារ៉ាមហ្វីសតូម
 • ជំងឺប៉ារ៉ាស៊ីតខាងក្រៅ 
            ក- ចៃ-តុកែ
            ខ- រុយ

ការគ្រប់គ្រង និង បច្ចេកទេសដាំដំណាំចំណីសត្វ
 • ការជ្រើសរើសទីកន្លែង សំរាប់ដាំដំណាំចំណីសត្វ 
 • ការរៀបចំដី
 • ការរៀបចំពូជ
 • បច្ចេកទេសដាំដំណាំចំណីសត្វ
ម៉ូឌុល ៣ (៤ ថ្ងៃ)
វិធានការការពារសំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺសត្វ
របបអាហារ និងការគ្រប់គ្រង និងផ្តល់ចំណី

ជំងឺឆ្លង គោ-ក្របី
        វិធានការការពារប្រឆាំងៈ
 • ជំងឺសាទឹក
 • ជំងឺអុតក្តាម
 • ជំងឺបូសខ្យល់
 • ជំងឺប៉ារ៉ាស៊ីត គោ-ក្របី
        វិធានការការពារប្រឆាំងៈ
 • ជំងឺបង្កដោយព្រូនហ្វាស្យូឡា
 • ជំងឺបង្កដោយព្រូនតុកសូការ៉ា
 • ជំងឺបង្កដោយព្រូនប៉ារ៉ាមហ្វីសតូម
 • ជំងឺប៉ារ៉ាស៊ីតខាងក្រៅ 
            ក- ចៃ-តុកែ
            ខ- រុយ
ការគ្រប់គ្រង និង បច្ចេកទេសដាំដំណាំចំណីសត្វ
 • ការជ្រើសរើសប្រភេទដំណាំចំណីសត្វ 
 • បច្ចេកទេសដាំដំណាំចំណីសត្វ
 • ការគ្រប់គ្រងដំណាំចំណីសត្វ
        ក/  ដី និងជីជាតិដី
        ខ/  ការកំចាត់ស្មៅចង្រៃ
        គ/  ការស្រោចស្រព
        ឃ/ ការគ្រប់គ្រងលើការប្រមូលផលដំណាំចំណីសត្វ        

ម៉ូឌុល ៤ (៤ថ្ងៃ)
១. បច្ចេកទេសចិញ្ចឹម
២. ចំណីសត្វ និង ការផ្តល់ជំណី
៣. ការជ្រើសរើសពូជសត្វ និងការគ្រប់គ្រងពូជ
៤. ការបង្កាត់ពូជ

ខ្លឹមសារសំរាប់វគ្គបណ្តុះបណ្តាលស្តីពីជំងឺសត្វ
ជំងឺសាទឹក  (ឧទាហរណ៏)
1-តើហេតុអ្វីបានជាជំងឺកើតឡើង ?
2-អ្វីទៅដែលជារោគសញ្ញានៃជំងឺ ?
3-តើសំគាល់ជំងឺនេះដូចម្តេច ?
4-តើជំងឺនេះរាលដាលយ៉ាងដូចម្តេច ?
5-បើសិនជាជំងឺបានកើតឡើង តើវាមានផលប៉ះពាល់អ្វីខ្លះ ?
6-តើទប់ស្កាត់ជំងឺយ៉ាងដូចម្តេច ?
7-បើសិនជំងឺបានកើតឡើង តើវិធានការអ្វីខ្លះដែលត្រូវអនុវត្ត ?
កំណត់សំគាល់ ៖ ខ្លឹមសារនេះ នឹង អនុវត្តចំពោះជំងឺឆ្លងសត្វដែលត្រូវបណ្តុះបណ្តាលកសិករ។

ទស្សនកិច្ចសិក្សា ប្រជុំ សិក្ខាសាលា និងបណ្តុះបណ្តាល
ទស្សនៈកិច្ច
ក/ ទស្សនៈកិច្ចរបស់ក្រុមការងារអូស្ត្រាលី
    ប្រធានគំរោង ប្រធានកម្មវិធី និងអ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានបំពេញទស្សនៈកិច្ចគំរោងនៅកម្ពុជា
   យ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ។ គោលបំណងនៃទស្សនៈកិច្ចគឺៈ ១/ត្រួតពិនិត្យគំរោង
   ២/សហការជាមួយប្រធានគំរោងនិងមន្ត្រីគំរោងនៅកម្ពុជាអភិវឌ្ឍ និងរៀបចំផែនការរបស់គំរោង
   ៣/ធ្វើទស្សនៈកិច្ចគំរោង ពិនិត្យការងាររបស់គំរោងនៅមូលដ្ឋាន និងជួបប្រាស្រ័យទាក់ទងជាមួយ
   បណ្តាអ្នកពាក់ព័ន្ធ ជាពិសេសកសិករក្នុងគំរោង ៤/រៀបចំសិក្ខាសាលា និងបណ្តុះបណ្តាល និង
   ៥/ពិនិត្យតាមដាន និង វាយតម្លៃគំរោង ។
ខ/ ទស្សនៈកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានផ.ប និងបណ្តាអ្នកពាក់ព័ន្ធ
គំរោងបានរៀបចំទស្សនៈកិច្ចសិក្សាចំនួន ៣៥លើក និងរៀបចំកិច្ចប្រជុំចំនួន ១២លើក ដែលចូលរួមដោយ
ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានផលិតកម្ម និងបសុព្យាបាលនិងបណ្តាអ្នក
ពាក់ព័ន្ធនានាក្នុងកំឡុងពេលអនុវត្តគំរោង។ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទបានធ្វើទស្សនៈកិច្ចនិងផ្តល់កិត្តិយសជាអធិបតេយ្យនៃកិច្ចប្រជុំវគ្គបណ្តុះបណ្តាលគំរោងចំនួន
៨ដង។ ឯកឧត្តម កៅ ផល ប្រធាននាយកដ្ឋានផ.ប ចុះពិនិត្យនិងទស្សនៈកិច្ច គំរោងចំនួន៥ដង។ ក្រៅពីនេះ
ប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម កណ្តាល និងតាកែវ  ការិយាល័យផ.ប រាជធានី-ខេត្ត និងមន្ត្រីផ្នែកផលិតកម្ម និង បសុព្យាបាលស្រុក និស្សិត មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានធ្វើទស្សនៈកិច្ច និងប្រជុំជាច្រើនលើកជាមួយគំរោង ។ ទស្សនៈកិច្ច និងកិច្ចប្រជុំសំខាន់ៗរបស់ថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំនាយកដ្ឋានផ.បៈ
 • ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងមន្ត្រីជាន់ខ្ពស់របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើទស្សនៈកិច្ចពិនិត្យសួនដំណាំចំណីសត្វ កសិករនៅភូមិ នមោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវនាឆ្នាំ ២០០៨។ កសិករចំនួន ១២០ នាក់ និងភ្នាក់ងារសុខភាពសត្វភូមិចំនួន ៥០ នាក់ចូលរួមកិច្ចប្រជុំ ។
 •  ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជាន់ខ្ពស់ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើទស្សនៈកិច្ចពិនិត្យសួនដំណាំចំណីសត្វ កសិករនៅភូមិ ព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល នាឆ្នាំ ២០០៩ ។ កសិករចំនួន ១២០ នាក់ និងភ្នាក់ងារសុខភាពសត្វភូមិចំនួន ៥០ នាក់ចូលរួមកិច្ចប្រជុំ ។
 • ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជាន់ខ្ពស់ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើទស្សនៈកិច្ចពិនិត្យសួនដំណាំចំណីសត្វ កសិករនៅភូមិ នមោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវនាឆ្នាំ ២០០៩។ កសិករចំនួន ១២០ នាក់ និងភ្នាក់ងារសុខភាពសត្វភូមិចំនួន ១០០ នាក់ចូលរួមកិច្ចប្រជុំ ។
 • ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងមន្ត្រីជាន់ខ្ពស់របស់
  ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើទស្សនៈកិច្ចពិនិត្យសួនដំណាំចំណីសត្វ កសិករនៅ
 • ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជាន់ខ្ពស់របស់
  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើទស្សនៈកិច្ចពិនិត្យសួនដំណាំចំណីសត្វកសិករ ឆែ បេន នៅឃុំគូសស្រុកត្រាំកក់ខេត្តតាកែវនាខែសីហា ឆ្នាំ២០១០។ គណៈប្រតិភូចូលរួមកិច្ចប្រជុំកសិករ និងភ្នាក់ងារសុខភាពសត្វភូមិក្នុងកំឡុង ពេលទស្សនៈកិច្ចដែលមានកសិករចំនួន ១២០ នាក់ និងភ្នាក់ងារសុខភាពសត្វភូមិចំនួន ១៥០ នាក់ចូលរួមកិច្ចប្រជុំ ។
 • ឯកឧត្តម កៅ ផល ប្រធាននាយកដ្ឋានផ.ប និង ប្រធាន អនុប្រធានមន្ទីរកសិកកម្ម ការិយាល័យផលិត
 • កម្ម និងបសុព្យាបាល  ខេត្តតាកែវ កំពង់ចាម កណ្តាល និងខេត្តមួយចំនួនទៀត  បានធ្វើទស្សនៈកិច្ចពិ
  និត្យសួនដំណាំ ចំណីសត្វកសិករ នៅភូមិ នមោ ឃុំជាងទង ស្រុកត្រាំកក់  ខេត្តតាកែវ ឆ្នាំ២០០៨    ។
  គណៈប្រតិភូចូលរួមកិច្ច ប្រជុំកសិ ករនិង ភ្នាក់ងារសុខភាពសត្វភូមិក្នុងកំឡុងពេលទស្សនៈកិច្ច ដែល
  មានកសិករចំនួន ១២០នាក់ និងភ្នាក់ងារសុខភាព សត្វភូមិចំនួន ៥០នាក់ចូលរួមកិច្ចប្រជុំ ។
 • ឯកឧត្តម កៅ ផល លោក បណ្ឌិត សួន សុធឿន ប្រធាន និងអនុប្រធាននាយកដ្ឋានផ.ប និង ប្រធាន
 • អនុប្រធានមន្ទីរកសិកកម្ម ការិយាល័យ ផលិតកម្ម និងបសុព្យាបាល  ខេត្តតាកែវ​​​​  កំពង់ចាម​កណ្តាល និងខេត្តមួយចំនួនទៀតបានធ្វើទស្សនៈកិច្ចពិនិត្យសួនដំណាំចំណីសត្វកសិករនៅភូមិសេនសុនត្បូង
  ស្រុកព្រៃឈរខេត្តកំពង់ចាមឆ្នាំ២០០៨។គណៈប្រតិភូចូលរួមកិច្ចប្រជុំកសិករ និងភ្នាក់ងារ សុឃភាព
  សត្វភូមិក្នុងកំឡុងពេលទស្សនៈកិច្ចដែលមានកសិករ  ចំនួន ១០០នាក់ និងភ្នាក់ងារសុខភាពសត្វភូមិ
  ចំនួន ៥០ នាក់ចូលរួមកិច្ចប្រជុំ។
 • ឯកឧត្តម កៅ ផល ប្រធាននាយកដ្ឋានផ.ប និង ប្រធាន​ អនុប្រធានមន្ទីរកសិកកម្ម ការិយា ល័យផលិត
 • កម្ម និងបសុព្យាបាល ខេត្តតាកែវ កំពង់ចាម កណ្តាល និង ខេត្តមួយចំនួនទៀត   បានធ្វើទស្សនៈកិច្ចពិ
  និត្យសួនដំណាំចំណីសត្វកសិករ នៅឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវឆ្នាំ២០០៩។គណៈប្រតិភូចូល
  រួមកិច្ចប្រជុំកសិករ  និងភ្នាក់ងារសុខភាពសត្វភូមិ  ក្នុងកំឡុងពេលទស្សនៈកិច្ច  ដែលមានកសិករចំនួន
  ១២០នាក់និងភ្នាក់ងារសុខភាពសត្វភូមិ ចំនួន ៥០នាក់ចូលរួមកិច្ចប្រជុំ ។
 • ឯកឧត្តម កៅ ផល ប្រធាននាយកដ្ឋានផ.ប និង ប្រធាន អនុប្រធានមន្ទីរកសិកកម្ម ការិយាល័យ ផលិត
 • កម្មនិងបសុព្យាបាលខេត្តតាកែវ កំពង់ចាម កណ្តាល និងខេត្តមួយចំនួនទៀតបានធ្វើទស្សនៈកិច្ចពិនិត្យ
  សួនដំណាំចំណីសត្វកសិករនៅឃុំជាងទងស្រុកត្រាំកក់ខេត្តតាកែវឆ្នាំ២០១០។គណៈប្រតិភូចូលរួមកិច្ច
  ប្រជុំកសិករនិងភ្នាក់ងារសត្វសត្វ ភូមិក្នុងកំឡុងពេលទស្សនៈកិច្ច ដែលមានកសិករចំនួន ១២០នាក់និង
  ភ្នាក់ងារសុខភាពសត្វភូមិចំនួន ៥០ នាក់ចូល រួមកិច្ចប្រជុំ ។
 • កសិករ ភ្នាក់ងារសុខភាពសត្វភូមិ រដ្ឋអំណាចមូលដ្ឋាន មន្ត្រីកសិកម្ម   និងផលិតកម្ម និង បសុព្យាបាល
 • ស្រុកត្រត្រាំកក់ ស្អាង និងស្រុកព្រៃឈរ ខេត្តតាកែវ កណ្តាល និងកំពង់ចាម បានធ្វើទស្សនៈកិច្ចសិក្សា
  ដកពិសោធន៏ផ្លាស់ប្តូរយោបល់ ពិនិត្យសួនដំណាំ  ចំណីសត្វកសិករ នៅភូមិនមោន  ឃុំជាងទង ស្រុក
  ត្រាំកក់ ខេត្តតាកែវ ឆ្នាំ ២០០៨ ២០០៩ និង ២០១០ ។ ទស្សនៈកិច្ចសិក្សាមានគោលបំណងចែករំលែក
  បទពិសោធន៏ពីគ្នាទៅវិញទៅមកលើការងារដាំដំណាំចំណីសត្វ។
 • កសិករ ភ្នាក់ងារសុខភាពសត្វភូមិ រដ្ឋអំណាចមូលដ្ឋាន មន្ត្រីកសិកម្ម និងផលិតកម្ម និង បសុព្យាបាល
 • ស្រុកត្រត្រាំកក់ ស្អាង និងស្រុកព្រៃឈរ ខេត្តតាកែវ កណ្តាល និងកំពង់ចាម បានធ្វើទស្សនៈកិច្ចសិក្សា
  ដកពិសោធន៏ផ្លាស់ប្តូរយោបល់ពិនិត្យសួនដំណាំចំណីសត្វកសិករ នៅភូមិសេនសុនត្បូង ស្រុកព្រៃឈរ
  ខេត្តកំពង់ចាម ឆ្នាំ ២០០៨ ២០០៩ និង ២០១០។ ទស្សនៈកិច្ចសិក្សាមានគោលបំណងចែករំលែកបទពិ
  សោធន៏ពីគ្នាទៅវិញទៅមកលើការងារដាំដំណាំចំណីសត្វ ។
 • កសិករ ភ្នាក់ងារសុខភាពសត្វភូមិ រដ្ឋអំណាចមូលដ្ឋាន មន្ត្រីកសិកម្ម និងផលិតកម្ម និង បសុព្យាបាល
 • ស្រុកត្រត្រាំកក់ស្អាង និង ស្រុកព្រៃឈរ ខេត្តតាកែវ  កណ្តាល  កំពង់ចាម  និងខេត្តកំពតបានធ្វើទស្ស
  នៈកិច្ចសិក្សាដកពិសោធន៏ផ្លាស់ប្តូរយោបល់ពិនិត្យសួនដំណាំចំណីសត្វកសិករនៅស្ថានីយសួនដំណាំ
  ចំណីសត្វថ្នាក់ជាតិស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ ឆ្នាំ ២០០៨ ២០០៩ និង ២០១០ ។
  - ទស្សនៈកិច្ចសិក្សាមានគោលបំណងសិក្សាស្វែងយល់បច្ចេកទេសដាំដំណាំចំណីសត្វ  ការគ្រប់គ្រងនិងការ
ផ្តល់ចំណីព្រមទាំងការងារបច្ចេកទេសធ្វើផ្អកស្មៅ ទស្សនរបស់កិច្ចកសិករ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញបសុ
ព្យាបាលស្រុកស្អាង និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកណ្តាលដើម្បីពិនិត្យ ការងារសួន​​​​​​ដំណាំ
ចំណីសត្វនៅភូមិនមោ ស្រុកត្រាំកក់ ខេត្តតាកែវ ។
  - ទស្សនរបស់កិច្ចកសិករ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញបសុព្យាបាលស្រុកស្អាង និង ការិយាល័យផលិតកម្ម
និង បសុព្យាបាលខេត្តកណ្តាលដើម្បីពិនិត្យការងារសួន ដំណាំ ចំណីសត្វនៅភូមិសេនសុនត្បូង ស្រុកព្រៃឈរ
ខេត្តកំពង់ចាម ។
   - ទស្សនកិច្ចបណ្តាអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីសិក្សាស្វែងយល់ការងារដំណាំចំណីសត្វ នៅភូមិនមោ ស្រុក ត្រាំកក់ ខេត្តតាកែវៈ
                           * SLPP/EU project
                           * National biodigester program

សិក្ខាសាលា
គំរោងបានរៀបចំសិក្ខាសាលាចំនួន ៧ លើកចូលរួមដោយអ្នកពាក់ព័ន្ធចំនួន ២៥៣ នាក់ ដូចមានចែងក្នុងចំ
ណុច១-៧ ។ បន្ថែមលើសពីនេះ   គំរោងក៏បាបបញ្ជូនតំណាងរបស់ខ្លួនចូលរួមសិក្ខាសាលានានាដែល រៀប
ចំដោយគំរោងផ្សេងៗ
 • សិក្ខាសាលាស្តីពីការអនុវត្តន៏ល្អប្រសើរលើការងារសុខភាព និងផលិតកម្មគោ ក្របី នៅកម្ពុជា ACIAR,
 • ​ ​AH/2005/086 បានប្រព្រឹត្តទៅពីថ្ងៃទី ៣-៥ ខែ កញ្ញា ឆ្នាំ ២០០៧ ​
 • កិច្ចប្រជុំចែករំលែកបទពិសោធន៏ការងារដាំដំណាំចំណីសត្វប្រព្រឹត្តទៅពីថ្ងៃទី ២១-២៤ ខែមេសា ឆ្នាំ ២០០៨
 • កិច្ចប្រជុំប្រចាំឆ្នាំ/សិក្ខាសាលាគំរោងការអនុវត្តន៏ល្អប្រសើរលើការងារសុខភាព និងផលិតកម្មគោ​ ក្របី
 • នៅកម្ពុជា​ ACIAR, AH/2005/086 បានប្រព្រឹត្តទៅពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៩
 • សិក្ខាសាលាស្តីពីចំណីអាហារគោ ក្របី បានប្រព្រឹត្តទៅពីថ្ងៃទី ៧-៩ ខែ សីហា ឆ្នាំ ២០០៩
 • សិក្ខាសាលាចំណងមេត្រីភាពគំរោង ACIAR ស្តីពីដំណាំចំណីសត្វ និងចំណីសត្វ ក៉ារអនុវត្តន៏ល្អប្រសើរ
 • លើការងារសុខភាព និងផលិតកម្មគោ ក្របី នៅកម្ពុជា ACIAR, AH/2005/086 ថ្ងៃទី ៨-៩ ខែ មីនា ឆ្នាំ ២០១០
 • សិក្ខាសាលាស្តីពីផលិតភាពបន្តពូជគោ ក្របី ថ្ងៃទី ១០-១២ ខែ មីនា ឆ្នាំ២០០៩
 • សិក្ខាសាលាស្តីពីចំណិអាហារគោ ក្របី ថ្ងៃទី ៩-១១ ខែ មិថុនា ឆ្នាំ២០០៩
 • សិក្ខាសាលាចំណងមេត្រីភាពគំរោង ACIAR ស្តីពីដំណាំចំណីសត្វ និងចំណីសត្វ លើកទី ១ និង លើកទី ២ និងសិក្ខា សាលាស្តពី Animal Movement Management in Lower Mekong; Animal Biosecurity Research in the Mekong: Future Direction for Research and Development ។
ការបណ្តុះបណ្តាល
ការបណ្តុះបណ្តាលរៀបចំចំនួន ២០ លើក ក្នុងកំឡុងពេលអនុវត្តគំរោង ក្នុងនេះ ១៦ លើកបណ្តុះបណ្តាលអំពីៈ ១/វិធានការការពារសំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺសត្វ ២/ ជំងឺឆ្លង គោ-ក្របី ៣/ ជំងឺប៉ារ៉ាស៊ីត គោ-ក្របី  ៤/ ការគ្រប់គ្រង និង បច្ចេកទេសដាំដំណាំចំណីសត្វ និង ៥/ ការចិញ្ចឹម ការជ្រើសរើសពូជ និងការបន្តពូជ ។ វគ្គបណ្តុះបណ្តាលរៀបចំដោយ ផ្តោតលើការបណ្តុះបណ្តាលកសិករ និងភ្នាក់ងារសុខភាពសត្វ ភូមិនៅតំបន់គោលដៅរបស់គំរោងក្នុងខេត្តតាកែវ កណ្តាល និង កំពង់ចាម ។ បន្ថែមលើសពីនេះ វគ្គបណ្តុះ បណ្តាលក៏រៀបចំចំពោះភ្នាក់ងារសុខភាពសត្វភូមិនៅខេត្តកំពតផងដែរ ។