អ្នកឧបត្ថម្ភ
វីឌីអូ
ចូលទៅកាន់អ៊ីម៉េល
សូមស្វាគមន៍ចំពោះ
គេហទំព័រនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មាននិងលទ្ធផលដែលទាក់ទងទៅនឹងគម្រោងសម្រាប់អ្នកស្រាវជ្រាវ,និស្សិត,ទីភ្នាក់ងារ
ផ្នែកកសិកម្ម,អង្គការក្រៅ រដ្ឋាភិបាលនិងដៃគូរអ្នកសហការដទៃទៀតនិងអ្នកពាក់ព័ន្ធដែលបានចូលរួមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនិង
ឧស្សាហកម្មសត្វនៅកម្ពុជា។អ្នកចិញ្ចឹមសត្វនៅតាមភូមិដែលជាការកត់សំគាល់ឃើញថាភាគច្រើនពួកគាត់បានចិញ្ចឹមសត្វជាប្រភេទសត្វ
ប្រើប្រាស់នូវកំម្លាំងអូសទាញហើយនេះគឺជាឪកាសដើម្បីបង្កើននៅផលិតកម្មនៃការចិញ្ចឹមគោក្របីដើម្បីឆ្លើយតបទៅនិងការកាត់បន្ថយភាព
ក្រីក្រនៅជនបទទៅលើជំងឺសត្វមួយចំនួនដូចជាៈជំងឺសារទឹក,ជំងឺអុតក្តាម,ជំងឺបូសខ្យល់និងជំងឺបង្កឡើងដោយពួកប៉ារ៉ាស៊ីតជាងនេះទៀត
គម្រោងមានការបង្ហាញណែនាំនិងអនុវត្តទៅលើការគ្រប់គ្រងការចិញ្ចឹមសត្វដោយឲ្យគិតគូរពីកត្តាពូជ,កត្តាចំណីនិងវិភាគសេដ្ឋកិច្ចដើម្បី
បង្កើនប្រាក់ចំណូលទៅលើការចិញ្ចឹមសត្វគម្រោងមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវប្រាក់ចំណេញនៃការចិញ្ចឹមសត្វដល់កសិករ
តូចតាចដែលបានចូលរួមធ្វើការងារជាមួយគម្រោងនៅភូមិគោលដៅទាំង៦ ហើយមានបីចំណុចសំខាន់ៗដែលត្រូវអនុវត្តនូវសកម្មភាព
”កំណត់យក” ដោយក្រុមការងាររបស់ គម្រោងបានធ្វើការកំណត់យកភូមិគោលដៅរបស់គម្រោងដោយធ្វើការប្រៀបធៀបពីប្រសិទ្ធភាពនិង
ផលប៉ះពាល់ពី”ការអនុវត្តន៏ល្អប្រសើរ”ទៅលើផ្នែកសុខភាពនិងផលិតកម្មសត្វនៅក្នុងភូមិគោលដៅរបស់គម្រោងគម្រោងបានបើកសិក្ខា
សាលាបណ្តុះបណ្តាលជាច្រើនលើកនិងបានធ្វើការស្រាវជ្រាវនូវទិន្នន័យដែលមានស្រាប់របស់ផ្នែកពាក់ព័ន្ធទៅលើការងារស្រាវជ្រាវផ្នែក
សត្វគេហទំព័រនេះមានគោលបំណងផ្តល់នូវប្រភពនៃព័ត៌មាននិងលទ្ធផលពីការស្រាវជ្រាវរបស់គម្រោងនិងគម្រោងផ្សេងទៀតៗដែល
ពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តនូវក្នុងគោលបំណងសំខាន់ៗនៃវិស័យចិញ្ចឹមសត្វ។