អ្នកឧបត្ថម្ភ
វីឌីអូ
ចូលទៅកាន់អ៊ីម៉េល
ព័ត៌មាន និងព្រឹត្តិការណ៍

នាយកដ្ឋានផលិតកម្មនិងបសុព្យាបាលបាននឹងកំពុងជម្រុញការដាំដំណាំចំណីសត្វផ្តល់ពូជនិងផ្សព្វផ្សាយពូជ
ស្មៅ
បច្ចេកទេសដាំដំណាំចំណីសត្វព្រមទាំងជម្រុញការអនុវត្តសាកល្បងពិសោធន៏ផ្សព្វផ្សាយពីវិធីសាស្រ្តនិង
បច្ចេកទេសកែច្នៃ និងផ្សំចំណីសត្វដល់ការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីខេត្តនិងកសិករតាម
បណ្តាខេត្តនានាទូទាំងប្រទេស។ពូជដំណាំចំណីសត្វដែលបានផ្សព្វផ្សាយដល់កសិករនាពេលបច្ចុប្បន្នរួមមាន៖
Simung,Mulato,Paslalum,Stylo184,Marandu,Ruzi,Elephantgrass,Kinggrass,កន្ធំថេត,ទ្រីចាន់ធារ៉ា។ល។
បច្ចេកទេសកែច្នៃនិងផ្សំចំណីសត្វរួមមាន៖ការធ្វើចំបើងផ្អាប់ជាមួយជីអ៊ុយរេផ្អកស្មៅស្លឹកដំឡូងមីផ្អាប់។ល។
ខេត្តកំពង់ចាមតាកែវពោធ៍សាត់និងខេត្តកណ្តាលគឺជាខេត្តគំរូដែលទទួលបានជោគជ័យក្នុងការដាំដំណាំចំណី
សត្វនិងបានអនុវត្តការកែច្នៃផ្សំចំណីសត្វ
និងផ្សព្វផ្សាយពូជបច្ចេទេសដាំដុះបច្ចេកទេសកែច្នៃផ្សំដល់កសិករក្នុង
ខេត្តរបស់ខ្លួននិងខេត្តដទៃផ្សេងទៀត។គម្រោងការអនុវត្តល្អប្រសើរលើការងារផលិតកម្ម គោ ក្របី នៅកម្ពុជា
ACIAR,AH/2005086បាននឹងកំពុងធ្វើសកម្មភាពដាំដំណាំចំណីសត្វក្នុងជួរកសិករដោយទទួលបានលទ្ធផលដ៏
ត្រចះត្រចង់។ ក្នុងកំឡុងនៃកិច្ចប្រជុំបួកសរុបការងារផលិតកម្មនិងបសុព្យាបាលប្រចាំឆ្នាំ២០១១និងទិសដៅ
ឆ្នាំ២០១២នាយកដ្ឋានផ.បបានផ្តល់អនុសាសន៍និងណែនាំដល់ការិយាល័យផ.ប រាជធានី-ខេត្តឲ្យខិតខំជម្រុញ
ការងារដាំដំណាំចំណីសត្វក្នុងជួរកសិករ ដើម្បីជម្រុញការចិញ្ចឹមគោនៅទូទាំងប្រទេស ។